(កណ្តាល)៖ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលជាបុណ្យប្រពៃណីជាតិ នឹងខិតជិតចូលមកដល់ នៅពេលខាងមុខនេះ, ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២១០៨កន្លងទៅនេះ ប្រជាពលរដ្ឋនៅក្នុងភូមិ ស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបចំពិធីអុំទូកខ្នាតតូច មានរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីព្រឹកថ្ងៃទី ២៥ ដល់ព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២១៨នេះ ដែលមានប្រជាពលរដ្ឋបានចូលរួមទស្សនា យ៉ាងច្រើនកុះករ។

អ្នករៀបចំពិធីអុំទូកខ្នាតតូចលោក ហ៊រ តាំងហាន បានថ្លែងឲ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុមការងារយើង បានរៀបចំកម្មវិធីនេះឡើង ហើយកម្មវិធីនេះធ្វើឡើង ក្នុងគោលដៅ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសពះព្រះខែ ដែលជាព្រះរជពិធីបុណ្យជាតិ ជិតមកដល់នាពេលខាងមុខ និងជាពិសេសគឺចង់ឲ្យយុវជន ដែលជាទំពាំងស្នងឫស្សី ងាកមកលេងកីឡារវិញ មិនថាកីឡាអ្វីនោះទេ ពោលគឺក្រោយពីសំរាកពីការសិក្សារ ជៀសវាងទៅធ្វើអ្វីមិនល្អ ដែលសង្គមមិនទទួលស្គាល់។

លោកបានបន្តទៀតថា ក្នុងនាមលោកតំណាងឲ្យយុវជន និងជាអ្នករៀបចំកម្មវិធី លោកសូមថ្លែងអំណររអរគុណ យ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់ ដែលបានមកចូលរួមទស្សនា ពិសេសក្រុមកាងារ ដែលបានជួយរៀបចំកម្មវិធីនេះឡើង៕