(ភ្នំពេញ)៖ ក្តីកង្វល់ក្នុងការស្វែងរកសាលារៀនល្អ ដើម្បីអនាគតកូនចៅលែងក្លាយជាបញ្ហាចំពោះមុខទៀតហើយ ដោយសារចំនួនសាលារៀនកំពុងរីកដូចផ្សិត ជាពិសេសសាលាឯកជន។

ក្នុងបរិបទនេះ ដើម្បីឱ្យសាលារបស់ខ្លួនល្បី និងទទួលសិស្សបានច្រើន សាលារៀននីមួយៗបានប្រឹងប្រែងពង្រឹងគុណភាពរៀងៗខ្លួន ជាក់ស្តែងសាលារៀនខូលីងវូដភ្នំពេញ (CSPP) កំពុងទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីសំណាក់ឳពុកម្តាយនិងអាណាព្យាបាល ទៅលើវិន័យ គុណភាពអប់រំ និងការប្រជុំដោយគ្រូល្បីៗ និងការយកចិត្តទុកដាក់ដល់សិស្សានុសិស្សដើម្បីធានាថា បង្រៀនពួកគាត់ឱ្យរៀន ឱ្យយល់ ឱ្យចេះ និងធ្វើយ៉ាងណាឱ្យសិស្សានុសិស្សដែលរៀននៅ CSPP ត្រូវប្រឡងជាប់គ្រប់កម្រិត ជាពិសេសថ្នាក់ឌីប្លូមនិងបាក់ឌុប។

CSPP ស្វាគមន៍ដល់ឪពុកម្តាយនិងអាណាព្យាបាលដែលកំពង់ស្វែងរកសាលារៀនល្អ គុណភាពខ្ពស់ និងវិន័យតឹងរឹងដើម្បីអនាគតកូនចៅ៕