(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សរបួសស្រាល ៥នាក់ និងរបួសធ្ងន់១២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង រថយន្តតូច៩គ្រឿង រថយន្ដធំ ៣គ្រឿង និងគោយន្ត ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល២៦ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២០លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន ៩៩នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ១៩១នាក់ និងស្រាលចំនួន ១០៤នាក់៕