(ភ្នំពេញ)៖ ដើម្បីបម្រើសេចក្តីត្រូវការ ជាចាំបាច់របស់ប្រជាពលរដ្ឋ នូវព័ត៌មានសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ការធ្វើជំនួញ និងបង្កើតមុខរបរថ្មីជាដើមនោះ អង្គភាពព័ត៌មាន Fresh News ដែលកំពុងឈានមុខគេ លើវិស័យព័ត៌មាន បានរៀបចំនូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «ភ្ញៀវពិសេសប្រចាំសប្តាហ៍»។

«ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ Fresh News ជាកម្មវិធីដែលនឹងអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។

កម្មវិធីថ្មីដ៏មានសារប្រយោជន៍នេះ នឹងត្រូវផ្សាយរៀងរាល់សប្តាហ៍ថ្ងៃចន្ទ នៅម៉ោង២៖០០នាទីរសៀល និងម៉ោង៩៖០០នាទីយប់។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News តាមរយៈទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.