(ភ្នំពេញ)៖ ទស្សនីយភាពលើអេក្រង់ដ៏ទំនើប និងជាទីពេញចិត្តបំផុត បានមកដល់ហើយ ជាមួយ QLED TV ដែលជាទូរទស្សន៍ប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ Qunatum dot ផ្ដល់នូវពណ៌ដិតច្បាស់ សាច់ម៉ដ្ដខៃ រស់រវើក ជាមួយពន្លឺភ្លឺថ្លា ដូចទិដ្ឋភាពខាងក្រៅ ១០០%។

ជាមួយជម្រើសពណ៌ពេញលេញ ក្នុងការធ្វើឲ្យពន្លឺក្លាយជាពណ៌ច្បាស់រស់រវើកបច្ចេកវិទ្យា Qunatum dot ជួយចម្រោះពណ៌ ឲ្យច្បាស់ល្អឥតខ្ចោះគ្រប់ចំណុច និងគ្រប់ប្រភេទពណ៌ឥតខ្វះចន្លោះត្រង់ណាឡើយ ធ្វើឲ្យអ្នកអាចទស្សនាពីគ្រប់មុំនៃអេក្រង់ដ៏ទំនើបនេះ ជាមួយកម្មវិធីកម្សាន្តនានាបាន ច្បាស់ដូចធម្មជាតិពិត ១០០% ។

បន្ថែមលើនេះទៀត លើបច្ចេកវិទ្យា HDR10+ ដែលជាដំណើរការដោយឡែកបង្កើនវិសាលគមន៍ពន្លឺដិតច្បាស់ លេចធ្លោ គ្រប់មុំ គ្រប់ចំណុច និងគ្រប់ពេល ទូរទស្សន៍មួយនេះ ក៏មានបំពាក់ម៉ាស៊ីន Q Engine ដែលជា Processor មានសមត្ថភាពខ្ពស់បំផុត ក្នុងការវិភាគភ្លាមៗគ្រប់វិនាទីនៃរូបភាព ដើម្បីកែពណ៌ និងពន្លឺឲ្យដូចធម្មជាតិពិតៗ។

រូបរចនាស្ដើង កញ្ចក់ពេញគែម ខ្សែឌុយបង្កប់មិនលៀនចេញ និងគ្មានជើងប៉ោងក្រោយ ស័ក្តិសមនឹងមុខងារទំនើបៗចុងក្រោយ ដែលនាំមកនូវការសម្សាន្តជាទីពេញចិត្ត ឥតទាក់ភ្នែក គ្មានការរំខាន។

ដើម្បីនាំមកនូវទូរទស្សន៍មួយដែលកាន់តែពិសេសបំផុតនោះ សាមសុងខិតខំកាត់បន្ថយចំណុចប៉ះពាល់អារម្មណ៍កម្សាន្ត និងសោភណភាពរបស់ទូរទស្សន៍ទំនើប។

ទូរទស្សន៍ QLED TV មានបច្ចេកវិទ្យាឈានមុខគេ ដែលភ្ជាប់មកជាមួយនូវរូបរាងដ៏ល្អឥតខ្ចោះដែលផ្ដល់នូវទស្សនីភាពយ៉ាងច្បាស់ត្រជាក់ភ្នែក សម្រាប់អ្នកទស្សនា។ រាល់មុខងារឆ្លាតវៃដែលអតិថិជនត្រូវការ មានមកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ លើកញ្ចក់ទូរទស្សន៍ថ្មី Samsung QLED TV។

QLED TV ក្លាយជាទូរទស្សន៍ក្នុងក្ដីសុបិនរបស់មនុស្សគ្រប់រូប ព្រោះវានាំមកនូវបទពិសោធដ៏ថ្មីសន្លាងដែលអតិថិជនពុំធ្លាប់ទទួលបានពីមុនមក។

សព្វថ្ងៃនេះ QLED TV មានលក់នៅតាមបណ្ដាហាងអេឡិកត្រូនិកទំនើបៗមួយចំនួនដូចជា ….ស៊ុនស៊ីម៉ិចកូ,K4, AEON Mall , KM Center, KLD3 -ល-៕

សម្រាប់ព័ត៌មានបន្ថែមស្ដីពីទូរទស្សន៍ QLED TV សូមទាក់ទងមកលេខទូរស័ព្ទ៖1800 32 32 20 ។