(ភ្នំពេញ)​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបានឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក ​(​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់​ និង១១នាក់រង​របួសធ្ងន់ស្រាល​​។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន៖​ ល្មើស​ល្បឿន​២​លើក​,​ មិន​គោរព​សិទ្ធិ២​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក ​និង​បត់​គ្រោះថ្នាក់​១​លើក​។​ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១១​គ្រឿង​​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២៥​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ២០៧​លើក​ ស្លាប់​ចំនួន​៩៦​នាក់​ របួស​សរុប​ចំនួន​២៧៨​នាក់​ របួសធ្ងន់​ ១៧៩​នាក់​ របួសស្រាល​ចំនួន​៩៩​នាក់​៕ ​