(ហ្សាកាតា)៖ បន្ទាប់ពីអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៣គ្រឿង គឺមេដាយមាស ២ និងសំរឹទ្ធ ១ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី គិតត្រឹមថ្ងៃទី២៥ ខែសីហានេះ កម្ពុជាបានទទួលចំណាត់ថ្នាក់យ៉ាងល្អប្រសើរ ក្នុងតារាងមេដាយបណ្ដោះអាសន្ន ដោយឡើងឈរលេខ ១៧ ក្នុងចំណោម ៤៥ប្រទេស ស្របពេលអត្តពលិកមហាយក្សចិន បានបន្ដឈរកំពូលតារាង ក្រោយដណ្ដើមបានមេដាយសរុប ១៥៣គ្រឿង ។

ចំពោះសមិទ្ធិផលបណ្ដោះអាសន្នរបស់អត្តពលិកម្ពុជាពេលនេះ បើធៀបនឹងបណ្ដាប្រទេសអាស៊ាន កម្ពុជាកំពុងឈរលេខ ៤ បន្ទាប់ពីក្រុមអត្តពលិកម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី ។ ដូច្នេះនេះគឺសមិទ្ធិផលមួយគួរជាទីមោទនៈភាពបំផុត ដែលកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំ ដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំលើកដំបូងហើយ ហើយថែមទាំងទទួលបានចំណាត់ថ្នាក់ល្អដ៏ប្រសើរ នៅក្នុងតារាងមេដាយបែបនេះ ។

គិតត្រឹមថ្ងៃសៅរ៍នេះដែរ កីឡា Asian Games នៅឥណ្ឌូនេស៊ី គឺសល់ពេល ៨ថ្ងៃទៀត ទើបបញ្ចប់ការប្រកួតទាំងស្រុង ស្របពេលកម្ពុជា សល់កីឡាមានសក្ដានុពលមួយចំនួន ត្រូវបន្ដការប្រកួត និងស្វែងរកមេដាយជូនជាតិ ពិសេសកីឡាសូហ្វតេន្នីស ដែលថ្នាក់ដឹកនាំកីឡាកម្ពុជា មានការរំពឹងខ្ពស់ក្នុងការដណ្ដើមមេដាយមាសបន្ថែម ។ រីឯមេដាយ ៣គ្រឿង ដែលកម្ពុជាដណ្ដើមបាន គឺធ្វើសម្រេចដោយកីឡាករម៉ូតូទឹក សាលី អ៊ូមើត មេដាយមាស ១ និងសំរឹទ្ធ និងកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿង ។

ខាងក្រោមនេះ គឺជាតារាងមេដាយ Asian Games លើកទី១៨ បណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួត ៨ថ្ងៃកន្លងទៅ៖