(ភ្នំពេញ)៖ សុវត្ថិភាព សន្តិសុខ គឺជារឿងសំខាន់ដែលយើងមិនអាចធ្វេសប្រហែសបាន ប្រើប្រាស់សេវាកម្មសន្តិសុខឲ្យមានប្រសិទ្ធភាព ដោយមិនចាំបាច់បារម្ភពីហានិភ័យ គឺជាផ្នែកមួយ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាកំពុងដើរទៅមុខ ការត្រួតពិនិត្យសុវត្ថិភាពតាមរយៈប្រព័ន្ធតិចណូឡូជី ជារឿងដែលមិនអាចខ្វះបាន។

ហេតុនេះហើយ ​«លីប្រា» ជាក្រុមហ៊ុនសន្តិសុខឈានមុខគេ ដែលផ្តល់សេវាកម្មសន្តិសុខអេឡិចត្រូនិច (Smart Home Security​ System) ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីជួយដល់ការ​ការពារសន្តិសុខ សុវត្ថិភាព ដល់អតិថិជនបានគ្រប់ពេលវេលាទាំងអស់។

​​Smart Home Security System គឺបច្ចេកវិជ្ជាទំនើបចុងក្រោយ មានលទ្ធភាពកត់ត្រា ចាប់យក និងវិភាគរាល់សកម្មភាព ឬ​ហេតុការណ៍នៅតាមគោលដៅ ប្រកបដោយភាពឆ្លាតវៃ លើសពីកាមេរ៉ាសុវត្ថិភាពធម្មតាទ្វេរដង។ ករណីមានសកម្មភាពសង្ស័យទាំងអត្តសញ្ញាណមនុស្ស សម្ភារដែលអាចបង្ករគ្រោះថ្នាក់ និងសកម្មភាពខុសប្រក្រតីផ្សេងៗ វានឹងលោតសញ្ញាផ្តល់ព័ត៌មានឲ្យ​យើងដឹងភ្លាមៗ តាមរយៈប្រពន្ធ័កណ្តឹងរោទ៏ស្វ័យប្រវត្តិ​។

ប្រព័ន្ធ Smart Home Security ក៏មានប្រព័ន្ធផ្ទុកទិន្ន័យបានច្បាស់លាស់ អាចឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកជនល្មើសបានយ៉ាងងាយស្រួល។ ជាមួយសេវាកម្ម អតិថិជន ២៤​ម៉ោង និងក្រុមអន្តរាគមន៍ពិសេសចុះទៅដល់គោលដៅភ្លាមៗ។ សម្រាប់ពត័មានលម្អិតទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៧៥៩ ១៦៨ /០៧០ ២០១ ១៦៨/០៨៨ ៨០១៤ ១៦៨​។

ជាមួយគ្នានេះ ក្រុមហ៊ុនសន្ដិសុខ «លីប្រា» ចូលរួមសោកស្តាយហេតុការណ៍ ដែលបានកើតឡើងលើធនាគារ RHB ដែលស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខាងក្រោមសាលាវ៉ាន់ដា ដោយមានចោរប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ទាំងកណ្ដាលថ្ងៃត្រង់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏សូមអំពាវនាវ ឲ្យបណ្តាម្ចាស់អាជីវកម្មទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានមែនទែន ចំពោះបញ្ហាដែល​​កើតឡើងដោយយើងមិនអាចស្មានទុកមុន៕