(ហ្សាការតា)៖ ក្រុមអត្តពលិកប្រភេទកីឡាម៉ូតូទឹក ដែលមានកីឡាករ សាលី អ៊ូមើត និងកីឡាករ ម៉ឺន មូសស្តាន បានឈានចូលតំបន់មេដាយ ក្រោយធ្វើបានយ៉ាងល្អ ដោយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងវគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងការប្រកួតជុំទី២ ព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ នេះ កីឡាករ សាលី អូ៑មើត បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ខណៈកីឡាករ ម៉ឺន មូសស្តាន ឈរនៅលេខ១ នាំមុខគូប្រជែងកីឡាករថៃដែលឈរនៅលេខ៣ ដាច់តែម្តង៕