(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសធ្ងន់៦នាក់ និងរបួសស្រាល២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច២គ្រឿង,រថយន្ដធុនធំ៣គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយាន។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន១៩១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩០នាក់, របួសស្រាល៨៩នាក់ និងរបួសធ្ងន់១៦៤នាក់៕