(ស្វាយរៀង)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ តុលាការខេត្តស្វាយរៀង បានប្រកាសផ្តន្ទាទោសបុរសអ្នករត់តាក់ស៊ីចំនួន២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងឃាតកម្ម រំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូម្នាក់កាលពីជាង១ឆ្នាំមុន នៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះជាការបញ្ជាក់របស់មន្រ្តីតុលាការខេត្តស្វាយរៀង បានប្រាប់ដល់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់រួមមាន៖ ទី១ឈ្មោះ ឆឺយ សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងទី២ឈ្មោះ ផ្លេក មុន្នី អាយុ៣២ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ។

ជនដៃដល់ទាំង២នាក់ បានបានរំលោភសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ និងបានបោះសពចោលក្នុងទឹកស្រែ ហើយត្រូវបានពលរដ្ឋប្រទះឃើញ នៅ២ថ្ងៃបន្ទាប់ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕