(ភ្នំពេញ)៖ សាលាអន្តរជាតិលុចសារី (Luxury International School) បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨ - ២០១៩ របស់ខ្លូន ដោយចូលរៀននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

កម្មវិធីសិក្សារបស់សាលាអន្តរជាតិលុចសារីមានដូចជា៖ ថ្នាក់មត្តេយ្យភាសាខ្មែរ អង់គ្លេស ចំណេះទូទៅខ្មែរ ចំណេះទូទៅអង់គ្លេសគ្រប់កម្រិត សិក្សាជាមួយគ្រូបរទេស និងសញ្ជាតិដើមតាមមុខវិជ្ជាឯកទេស សញ្ញាបត្រទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំយុវជន និងកីឡា និងជាលក្ខណៈអន្តរជាតិ ជាមួយអាគារផ្ទាល់ខ្លួនដ៏ទំនើប រចនាល្អឥតខ្ចោះ និងបំពាក់ដោយឧបករណ៍កម្រិតស្ទង់ដាខ្ពស់ ប្រកបដោយផាសុកភាព អនាម័យ និងសុវត្ថិភាព ។

កម្មវិធីសិក្សាសម្រាប់កុមារ របស់សាលាអន្តរជាតិលុចសារី មានលក្ខណៈកំសាន្ត ធ្វើឱ្យបរិយាកាសសិក្សាមានភាពទាក់ទាញ។ ការបង្រៀនមានភាពងាយស្រួល ឆាប់យល់ រីករាយក្នុងការសិក្សា ហើយទទួលបានលទ្ធផលខ្ពស់។

សាលាអន្តរជាតិលុចសារីមានអាសយដ្ឋាន តាមបណ្តោយផ្លូវចំការដូង (ផ្លូវ២១៧) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ៦៧៨ ៥៦៧ និង ០៦៩ ៧៨៩ ៦៦៦ ៕
សូមនាំបុត្រធីតាលោកអ្នក មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា!!