(កណ្ដាល)៖ មហោស្រព ព្រីនស៌ ម៉ាណ័រ នឹងរៀបចំការបង្ហាញសិល្បៈគំនូរលើផ្ទៃពណ៌ជញ្ជាំង និងលើផ្ទៃមុខ ដោយសិល្បៈករ សិល្បៈការិនីជាតិ និងអន្ដរជាតិល្បីៗជាច្រើនរូប ដែលមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងស្តង់លក់អាហារដ៏មានឱជារសដ៏ឆ្ងាញ់ពិសារ រយៈពេល៤ថ្ងៃ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រៅពីការបង្ហាញសិល្បៈនេះ ​មហោស្រព ព្រីនស៌ ម៉ាណ័រ នឹងធ្វើឲ្យកាន់តែ​កក្រើក​​រំភើប ប្លែកភ្នែក កន្ត្រាក់អារម្មណ៌ ក្នុងជំនួបសិល្ប៍ៈជាតិ អន្តរជាតិល្បីៗដែលនឹងប្រមូលផ្តុំគ្នា​ក្នុងព្រឹត្តិការណ៌មហោស្រពសិល្ប៍ៈដ៏ធំសំបើម​ មិនធ្លាប់មាននៅកម្ពុជានេះ ពោល​ជួបជាមួយក្រុមតន្ត្រីចំរុះដ៏ទាក់ទាញ DJ ល្បីៗជាតិ និង​អន្តរជាតិជាច្រើន។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅ​ថ្ងៃទី​២៤-២៥ ខែ​សីហា ឆ្នាំ​២០១៨ខាងមុខនេះ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 85523 999 667 ព័ត៌មានលម្អិតចូលទៅកាន់៖ https://www.facebook.com/events/259452828222401/