(កោះកុង)៖ លោក ជា នី អនុប្រធានសាខាកាំកុងខេត្តកោះកុង និងអភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីក្រោមឱវាទ រួមសហការមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី២២​ ខែសីហា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារនឹងនៅតាមលំនៅដ្ឋានក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ខេត្តកោះកុង នឹងចែកស្លកសញ្ញា ដើម្បីធ្វើការផ្សព្វផ្សាយ បន្តអំពីទំនិញណាហួសការបរិច្ឆេទថ្ងៃ​ខែឆ្នាំ ផលិតមិនត្រូវទិញយកទៅបរិភោគឡើយ។

ការចុះពិនិត្យរាល់មុខទំនិញបន្លែមឹកបង្គាត្រីសាច់គ្រឿងភេសជ្ជៈរបស់អាជីវករ លោក ជា នី បានថ្លែងថា​ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបកវេចខ្ចប់ការបរិច្ឆេទកំប័ុងកំពិតប៉ោងរលួយ។ល។ នឹងត្រួតពិនិត្យគុណភាពនឹងភាពអនុលោម ដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ​Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ដូចជា៖ ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល​ដើម្បីកំណត់រកហានិភ័យ។

លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ តាមលំនៅដ្ឋាននឹងតាមតូប ក្នុងទីផ្សារភូមិថ្មីចាំយាម ដែលអាជីវករដាក់តាំងលក់សាខាកាំកុងត្រូល មិនបានរកឃើញមុខទំនិញគ្រឿងភេជ្ជៈណាមួយហួសថ្ងៃខែឆ្នាំផលិត នឹងសាធាតុគីមីនោះទេ។ ដោយមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ហើយអាជីវករ​មានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។

លោក ជា នី ក៏បានអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវមានការបរិច្ឆេទ ដើម្បីចូលរួមចំណែកដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងសុខមាលភាពនឹងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគ។

អាជីវករជាម្ចាស់ទំនិញ បានថ្លែងថា​ ក្រោយពីមានការចុះណែនាំរាល់ខែរបស់មន្ត្រីកាំកុងត្រូវ​ពួកគាត់មានការយល់ដឹងច្រើន ទើបគាត់មានការយល់ដឹងហេតុ ដូច្នេះពួកគាត់ទិញតែទំនិញមានគុណភាព យកមកលក់ជូនបងប្អូនយើងដើម្បីសុខភាព៕