(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំង នគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាល ដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបានយ៉ាងល្អក្នុងមូលដ្ឋាន​ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី០៦ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី០៦នេះ។

លោកស្រីក៏បានសំណូមពរឲ្យកម្លាំងទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕