(ភ្នំពេញ)៖ SHE Investments នឹងរៀបចំសន្និបាត SHE ២០១៨ ជាលើកទី៤ របស់ខ្លួន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ដើម្បីចូលរួមលើកកម្ពស់ស្ត្រីនៅកម្ពុជា ក្នុងភាពជាសហគ្រិន ដោយមានការឧបត្ថម្ភធំគឺ Prince Finance និងក្រុមហ៊ុន Pi Pay ចាប់ម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង០៦៖០០នាទីល្ងាច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងឱ្យសហគ្រិនស្ត្រីគ្រប់រូបបានជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ បង្កើនទំនាក់ទំនងជាមួយ នឹងសហគ្រិនថ្មីៗ ឬបង្កើនដៃគូរពាណិជ្ជកម្មជាដើម។ លើសពីនេះទៅទៀត មានស្ត្រីជាង១៥០នាក់ មកចូលរួមដើម្បីអបអរ និងលើកកម្ពស់ភាពជាសហគ្រិនស្រ្តីក្នុងសន្និបាតនេះ ជារៀងរាល់ឆ្នាំ។

សម្រាប់ប្រធានបទរបស់យើងនៅឆ្នាំនេះផ្ដោតលើ «ការវិនិយោគជាមួយស្រ្តី» ពីការអប់រំនៅសាលាឈានដល់ការវិនិយោគ បើកអាជីវកម្មដោយខ្លួនឯងរបស់ស្រ្តី គឺជាការចូលរួមចំណែកយ៉ាងធំ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើ និងមានលក្ខណៈកាន់តែទូលំទូលាយ។

SHE Investments គឺសហគ្រាសសង្គមដែលផ្ដោតសំខាន់ទៅការលើកកម្ពស់សហគ្រិនស្ត្រីនៅកម្ពុជា ដើម្បីជួយពួកគាត់ក្នុងការពង្រីក អាជីវកម្ម និងអាចជះជាផលវិជ្ជមានក្នុងសហគមន៍របស់គាត់។ SHE Investments ក៏ផ្ដោតសំខាន់ទៅលើយេនឌ័រ​វប្បធម៌​និងវគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

សន្និបាតនេះ នឹងធ្វើឡើងពេញមួយថ្ងៃដោយមានសកម្មភាពផ្សេងៗ​ដូចជា៖

* កិច្ចពិភាក្សាជាមួយសហគ្រិនស្ត្រីជោគជ័យ
* ការប្រកួតធ្វើបទបង្ហាញអាជីវកម្មដោយមានការចូលរួមពីសហគ្រិនស្រ្តីដែលបានបញ្ចប់វគ្គអភិវឌ្ឍន៍អាជីកម្មនៅ SHE Investments
* ទទួលបានឱកាសចូលរួមវគ្គសិក្ខាសាលា
* កម្មវិធីបង្កើតបណ្ដាញបន្ថែមជាមួយសហគ្រិនដទៃទៀត ដែលរៀបចំឡើយដោយ Women in Business Cambodia
* ការចូលរួមការតាំងពិព័រណផលិតផល

បន្ថែមពីនេះទៀត នឹងមានវគ្គសិក្ខាសាលាចំនួន២ ដែលប្រព្រឹត្តិឡើងនៅពេលរសៀលដែលផ្ដោតទៅលើប្រធានបទដូចជា៖ ការរួចផុតសម្ពោធពីសង្គមចំពោះសហគ្រិនស្ត្រី និងភាពផ្សេងៗ គ្នាក្នុងស្ថាប័ន។

កាលពីឆ្នាំកន្លងទៅ សហគ្រិនស្ត្រី ក៏មានការការដាក់តាំងពិព័រណផលិតផលរបស់ពួកគាត់នៅ SHE Marketplace។ នេះគឺជាឱកាសដ៏អស្ចារ្យមួយដែលបានជួបជាមួយសហគ្រិន ដែលមានទេពកោសល្យហើយពួកគាត់ គឺជាសិក្ខាមដែលបាន បញ្ជប់វគ្គសិក្សានៅ SHE Investments។ Marketplace នេះផងដែលនឹងទទួលស្វាគមន៍ស្រ្តីគ្រប់រូបទោះមិនមែនជាសិក្ខាមរបស់ SHE Investments ក៏ដោយ។ ប៉ុន្ដែរាល់ស្ដង់ ឬតូបទាំងអស់តម្រូវឱ្យដាក់តាំងផលិតផលរបស់សហគ្រិនស្រ្តី និងដឹងនាំដោយស្ត្រី តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់៖
Vecheka Ban
Marketing and Events Coordinator - SHE (Support Her Enterprise)
Email: [email protected]

Phone: 087 700 803
Website:http://www.sheinvestments.com,http://www.facebook.com/sheinvestments
Event page:http://www.facebook.com/events/1695714590482173// http://www.sheinvestments.com/events/