(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្រ្កាប ករណីជួញដូរគ្រឿងញៀន១ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នាទីត្រង់ចំណុចដីវាល ផ្លូវលំ ក្រុមទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅ២ បានឱ្យដឹងថា​សង្ស័យទី១៖​ឈ្មោះ ហិន ធូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ ទីលំ
នៅបច្ចុប្បន្នបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២, និងជនសង្ស័យទី២៖​ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​និងដកហូតវត្ថុតាងថ្នាំម៉ាទឹកកកបានចំនួន១១ កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕