(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ នៅយប់ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹងផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕