(ភ្នំពេញ)៖ ផលិតផល​លំនៅ​ឋាន​​ថ្មី​​​ម៉ាក​​ MC ​នាំ​ចូល​ និង​ចែកចាយ​ផ្ដាច់​មុខ​ពី​ប្រទេស​ម៉ាឡេស៊ី​ ដោយ​​​​ក្រុមហ៊ុន​ ហ៊ួត ជា​ ខូអិលធីឌី ​​បាន​​ធ្វើ​ពិធី​​សម្ពោធ​ជា​ផ្លូវការ​ ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី ១៨ ​ថ្ងៃ​សៅរ៍ ​ខែ​សីហា ​ឆ្នាំ ​២០១៨ នេះ​ នៅ​សណ្ឋាគារ​ Raffles Hotel Le Royal ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសអ្នកសិល្បៈជាច្រើនរូប។ ​ពិធី​សម្ពោធ​ជា​ផ្លូវការ​​ក្បឿង​សេរ៉ាមិច​ថ្មី​នាំ​ចូល​ពី​ម៉ាឡេស៊ី​គឺជា​ការ​​ឆ្លើយតបទៅ​នឹង​តម្រូវការរបស់អតិថិជន​ ដែល​កំពុង​កើន​ឡើង​ឥត​ឈប់ឈរ​​ ហើយអតិថិជនក៏មានការគាំទ្រច្រើននៅ​គ្រប់​សាខា​ទាំងអស់របស់​ក្រុមហ៊ុន។ ​​

លោក ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន​ ហ៊ួត ជា​ ខូអិលធីឌី បានថ្លែងថា «ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​សាងសង់​ ​ទើប​ក្រុមហ៊ុន​របស់​យើង​បាន​សិក្សា​ស្រាវជ្រាវ ​និង​​ស្វែង​រក​​ផលិតផល​​សំណង់​ជា​ច្រើន​មុខ​ រហូត​ចុងក្រោយ​សម្រេច​ជ្រើស​យក​​​ផលិតផល​​ម៉ាក​ MC ​ដែល​ជា​ផលិតផល​មាន​គុណភាព​របស់​ម៉ាឡេស៊ី​មក​ចែកចាយ​ផ្ដាច់​មុខ​នៅ​កម្ពុជា ។មួយវិញទៀត ប្រទេសកម្ពុជា មានស្ថេរភាពល្អ សេដ្ឋកិច្ចកំពុងមានភាពរីកចម្រើន និង វិស័យសំណង់ មានការអភិវឌ្ឃន៍ ដែលជាឱកាសមួយ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន ដូច្នេះ ក្រុមហ៊ុន ហ៊ួត ជា បាននាំយកនូវផលិតផល មានគុណភាពល្អ គឺម៉ាក់MCនេះតែម្ដង»។

លោក បានបន្តទៀតថា «ក្បឿង​សេរ៉ាមិច MC ​ដែល​​​នាំ​ចូល​ និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​​ត្រូវ​បាន​បែងចែក​ជា​៤ ​ប្រភេទ​ដូចជា​ MC Elite, ​​MC Easy,​ MC Classic ​​និង​MC ធម្មតា សម្រាប់​ជ្រើសរើស​តាម​ការ​ស្រលាញ់ ​និង​​ថវិកា​របស់​អតិថិជន។​ ​​ផលិតផល​ផ្សេង​ទៀត​ក្រោម​ម៉ាក​សញ្ញា​ដដែល​រាប់​បញ្ចូល​ទាំង​បង្គន់ ស៊ិញ​លាង​ដៃ ​ទ្វារ​ជា​ដើម​នោះ​ក៏​នឹង​ផ្តល់​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន​ដូចគ្នា។ ក្រុមហ៊ុន​ ហ៊ួត ជា​​ ដែល​បច្ចុប្បន្ន​មាន​សាខា​សរុប​ ២៣ ​កន្លែង​ គ្រោង​នឹង​ពង្រីក​ខ្លួន​ឲ្យ​បាន​ទៅ​ដល់​គ្រប់ ២៥ ​​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខ​ជាមួយ​ផលិតផល​​សំណង់ ​និង​លំនៅឋាន​ដ៏​សម្បូរបែប»។

ជាមួយគ្នានេះផងដែរ លោក ឈិត ហ៊ែល ​​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ ហួត ​ក៏បានបន្ថែមផងដែរ​​ថា ​«ក្រុម​ការងារ​របស់​យើង​បាន​ធ្វើ​តេស្ត​សាកល្បង​យ៉ាង​យក​ចិត្ត​ទុកដាក់ ​និង​ពេញចិត្ត​លើ​គុណភាព​​របស់​ម៉ាកសញ្ញា​ថ្មីនេះ។ ​ដូច្នេះ​ យើង​សង្ឃឹម ​និង​ជឿជាក់​ថា ​អតិថិជន​នឹង​ស្រលាញ់​ពេញ​ចិត្ត​ដូច​យើង​ដែរ។ ការ​នាំ​យក​ផលិតផល​ថ្មី​ ប្រកប​ដោយ​គុណភាព ​និង​ភាព​សម្បូរ​បែប​ជា​អ្វី​ដែល​ក្រុមហ៊ុន​​បាន​ និង​កំពុង​ធ្វើ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​បន្ថែម​ទៀត។ ក្បឿង​សេរ៉ាមិច​ម៉ាក​ MC ​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព ​និង​ការ​ទុកចិត្ត​​ពី​ប្រទេស​ម៉ាឡេស៊ី។ ​មិន​តែ​ប៉ុណ្ណោះ ​យើង​បាន​នាំ​យក​ជម្រើស​​​តម្លៃ​ជា​ច្រើន​លើ​ម៉ាក​ផលិតផល​នេះ​ដើម្បី​ឲ្យ​គ្រប់​អតិថិជន​អាច​ជាវ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ​ និង​លទ្ធភាព​របស់​ពួកគាត់»។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ហ៊ូត ជា ក៏បានបង្កើតមូលនិធីសប្បុរសធម៌ជារៀងរាល់ខែ ដោយយកប្រាក់ចំនួន ២ភាគរយនៃប្រាក់ចំនេញយកទៅជួយសង្គម ជាក់ស្ដែងខែក្រោយនេះ យើងបានយកថវិការ ១០ លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និង ជួយដល់ជនទីទល់ខ្សត់ដទៃទៀត ផងដែរ៕