(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ក្នុងបរិមាណប្រមាណ ២០០មិល្លីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀង របស់ស្ទឹងព្រែកត្នោត នឹងបង្កឲ្យទឹកស្ទឹងនេះជន់ឡើងជាថ្មី បន្តទៀត។

ក្រសួងបានឲ្យដឹងទៀតថា ពេលនេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម កំពុងចាត់វិធានការ តាមលក្ខណៈបច្ចេកទេស ដើម្បីទប់ទល់ និងកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារ ទឹកជំនន់នេះផងដែរ៕