(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងមួយទៀត ដោយស្នើឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស្ប៉ា-ម៉ាស្សាទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដាក់ពាក្យដើម្បីស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារសេវាកម្មអាស៊ាន សម្រាប់ឆ្នាំ២០១៩-២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាននៅថ្ងៃនេះ។

វិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារសេវាកម្មអាស៊ាន គ្រោងនឹងប្រកាសជ័យលាភី ក្នុងឱកាសទិវាទេសចរណ៍អាស៊ាន ២០១៩ (ATF 2019) នៅប្រទេសវៀតណាម នាពេលខាងមុខ។

បើតាមសេចក្តី ក្រសួងទេសចរណ៍ ការដាក់ពាក្យសុំត្រូវទំនាក់ទំនងលេខទូរស័ព្ទនៅក្នុងសេចក្តីប្រកាស ហើយម្ចាស់អាជីវកម្មស្ប៉ា-ម៉ាស្សា ត្រូវបំពេញបែបបទមួយចំនួនផងដែរ ប៉ុន្តែការទំនាក់ទំនងត្រូវធ្វើយ៉ាងណាឱ្យបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖