(ភ្នពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ថ្ងៃទី១៦ ខែសីហាឆ្នាំ ២០១៨ បានប្រកាសបើក ការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup) លើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កីឡាករចូលរួមការប្រកួតដណ្តើមពាន នេះ មានចំនួន៥៦ក្រុម មានអាយុចាប់ពី១៦ ឆ្នាំឡើងទៅ ដែលមកពីទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដូចជា៖ ពានរង្វាន់ទីមួយ ជាមួយទឹកប្រាក់សុទ្ធ USD 4.500 (បួនពាន់ដុល្លារអាមេរិក) រង្វាន់ទីពីរព្រមជាមួយទឹកប្រាក់សុទ្ធចំនួន USD 2.200 (ពីរពាន់ពីររយដុល្លារអាមេរិក) រង្វាន់ទីបីជាមួយទឹកប្រាក់សុទ្ធចំនួន USD 1.500 (មួយពាន់ ប្រាំរយដុល្លារអាមេរិក) និងរង្វាន់ទីបួនជាមួយទឹកប្រាក់សុទ្ធចំនួន USD 750 (ប្រាំពីររយហាសិប ដុល្លារ អាមេរិក)។

ក្រុមនីមួយៗបានចុះឈ្មោះជាមុនជាមួយនឹងគណកម្មការរៀបចំការប្រកួត ហើយ ការប្រកួតនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញានៅទីលានកីឡា King Sports អគារលេខ១៦៨ ផ្លូវលេខ ២៦៣ រាជធានីភ្នំពេញ។ រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់អាជ្ញាកណ្តាល ដែលទទួល ស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)។យើងមានមោទនភាពក្នុងការរៀបចំការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup) នេះដែល មិន ត្រឹមតែជាការប្រកួតកីឡាបាល់ទាត់តែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយសម្រាប់កីឡាករដើម្បីបញ្ចេញសកម្មភាព និងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេចំពោះ មិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡានេះ។

ក្នុងនាមជាដៃគូសហការជាផ្លូវការនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលទើបបញ្ចប់នាពេលថ្មីៗនេះ អាឃ្វ័ររៀស យល់ថាមនុស្សគ្រប់រូបបំពេញការងារបានល្អបំផុតនៅពេលដែលពួកគេមានជាតិទឹកគ្រប់គ្រាន់ក្នុងសារពាង្គកាយ។

ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដើម្បីចែករំលែកជាមួយប្រជាជនកម្ពុជានូវភេសជ្ជៈជាតិរ៉ែ បង្កើនភាពស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រែកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹត្រឡប់មករាងកាយវិញសំរាប់ប្រទេសក្នុងតំបន់អាកាសធាតុត្រូពិកដូចកម្ពុជាយើងនេះ។

អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បី ៗ ចំនួន២០ របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ១ ផ្នែកបំពេញជាតិទឹក នៅក្នុង ប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់។

អាឃ្វ័ររៀស ផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីន B (B3, B5, B6, B12) ជាតិស្ករ ហ្វ្រូចតូស ប៉ូតាស្យូមផូស្វាត និងហ្គារ៉ាណា ដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង។ អាឃ្វ័ររៀស អាចជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹម ពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។ លើសពីនេះទៅទៀត សូដ្យូម គឺជាជាតិរ៉ែចម្បងមួយប្រភេទ ដែលងាយបាត់បង់តាមរយៈការបញ្ចេញញើស វាមានវត្តមាននៅក្នុងអាឃ្វ័ររៀស ដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញមកវិញនូវ ការបាត់បង់ជាតិទឹក។

អ្នកស្រីគង់ កុសល នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរសជាតិ និងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានផ្តល់នូវប្រភេទផលិតផលដែលមានគុណភាពខ្ពស់ជាមួយ នឹងការចាប់ផ្តើម នាពេលថ្មីៗកន្លងទៅនូវ Coca-Cola Zero, Coca-Cola Coffee, Sprite Zero, Minute Maid Refresh ...។ល។ ផលិតផលទាំងនេះបន្ថែមទៅលើការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវជម្រើស ជាច្រើន ដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសផលិតផលណាមួយដែលសមស្របទៅនឹងរសជាតិ របៀបរស់នៅ និង របបអាហាររបស់ពួកគេ។ ការចាប់ផ្តើមដំណើរការនៃប្រភេទ អាឃ្វ័ររៀសវីជី (Aquarius Veggies) ដែលមានរស់ជាតិឆ្ងាញ់ចម្រាញ់ចេញពីផ្លែឈើ និងបន្លែចំនួន៨ មុខ កាលពីដើមឆ្នាំ២០១៨ ជាថ្មីម្តងទៀត បង្ហាញពីការច្នៃប្រឌិតផលិតផលថ្មី និងការយល់ដឹងអំពីតម្រូវការរបស់អតិថិជនអ្នកញាំ នៅប្រទេស កម្ពុជា។

បច្ចុប្បន្ន អាឃ្វ័ររៀស ក្លាសិក និង អាឃ្វ័ររៀសវីជី (Aquarius Veggies) មានក្នុងចំណុះ 330ml ជាកំប៉ុង និង ប្រភេទដបជ័រ 390ml ហើយប្រភេទវេចខ្ចប់នីមួយៗនៃអាឃ្វ័ររៀស មានបញ្ជាក់យ៉ាងទូលំទូលាយអំពីព័ត៌មាន អំពីគ្រឿងផ្សំ ព្រមទាំងអាហារូបត្ថម្ភផងដែរ៕