(ភ្នំពេញ)៖ ​ប្រាសាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងទៅកាន់អតិថិជនរបស់ខ្លូនថា ប្រាសាក់បានដំឡើងអេធីអឹមនៅទីតាំងថ្មី ស្ថិតនៅ​ភីអេសស៊ី កុំព្យូទ័រ សេនធ័រ អាសយដ្ឋាន អគារលេខ 220 ផ្លូវកែវជា (184) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការដំឡើង ATM ថ្មីនេះ ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលជូនអតិថិជន អាចដកសាច់ប្រាក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងទៀត។ សូមចុចលើ https://goo.gl/maps/N422cPTfszM2 ដើម្បីមើលផែនទីបង្ហាញទីតាំងអេធីអឹមថ្មីនេះ។

ជាមួយសេវាអេធីអឹមប្រាសាក់ អតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯង តាមរយៈម៉ាស៊ីនអេធីអឹម​២៤ម៉ោង ក្នុងរយៈពេល៧ថ្ងៃ នៅទូទាំងប្រទេសដូចជា ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ដកប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាជាច្រើនទៀត​។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 086 99 99 11 ឬ 023 99 99 11 ឬវេបសាយ​៖ https://www.prasac.com.kh/en/services/atm