(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញនូវវីដេអូឃ្លីបមួយ ដោយបានអំពាវនាវដល់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ត្រូវគោរពឲ្យបាននូវបទបញ្ញត្តិ ដែលក្រសួងកំណត់ ដើម្បីធានាឲ្យការប្រឡងបាក់ឌុបមួយ ប្រកបដោយស្តង់ដារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ ដែលត្រូវប្រឡងសូមគោរពម៉ោងពេល និងគោរពវិន័យ ជៀសវាងយកចូលមណ្ឌលប្រឡង នូវឧបករណ៍អេឡិចត្រូនិច សំណៅឯកសារជាដើម។

សូមទស្សនាវីដេអូអំពាវនាវរបស់លោក ហង់ ជួនណារ៉ុន ដូចខាងក្រោម៖