(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើស២ករណី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយដកហូតបានវត្ថុតាងមួយចំនួន និងលែងកូនត្រីចម្រុះចូលទឹកវិញ ជិត២០០គីឡួក្រាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលពត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ បានចាត់បញ្ជាឲ្យ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត ដឹកនាំដោយលោក អ៊ុក ណារិន និងកម្លាំងអាវុធហត្ថ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដោយបានបំផ្លាញចោលនូវឧបករណ៍រស្បៃមុង នៅនឹងកន្លែងបាន​ចំនួន​០២ករណី។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីទី១៖ចំណុចបឹងជ្រោយ ឃុំសូទិព ស្រុកជើងព្រៃ ជាលទ្ធផលដកហូតបាន លូស្បៃមុងចំនួន​៦៩មាត់
, របាំងស្បៃមុងប្រវែង​៣,៤០០ម៉ែត្រ
, បង្គោលចម្រឹងសរុប​១,០២០ដើម
, លែងកូនត្រីម្រុះសរុបទម្ងន់​១៧០គីឡូក្រាម។ ករណីទី
២៖នៅចំណុចសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ដកហូត​បានលូស្បៃមុងចំនួន​៤៥មាត់, របាំងស្បៃមុងប្រវែង​២,២៥០ម៉ែត្រ
, បង្គោលចម្រឹងសរុប៦៧៥ដើម និងលែងកូនត្រីម្រុះសរុបទម្ងន់ ១១២​គីឡូក្រាម៕