(ភ្នំពេញ)៖ មិនទាន់សាបចំហាយពីកម្មវិធីសម្ពោធថ្មីៗ កាលពីថ្ងៃទី១៣ ខែសីហា ដ៏ធំដែលមានអ្នកចូលរួមមឲប្រមាណ ៨០០ នាក់ នឹងបើកកុម្មង់ទុកជាមុនផង ស្រាប់តែដល់ថ្ងៃបើកលក់មែនទែន ឥទ្ធិពលរបស់ម៉ូដែលទំនើបថ្មី សន្លាងចុងក្រោយ ​Huawei_Nova 3 ​Huawei_Nova_3i បានធ្វើឲ្យរញ្ជួយឆាកតន្ត្រី ជាមួយតារាចម្រៀង និងម៉ូដែលល្បីៗ រួមនមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស តារាចម្រោងសាច់សខ្ចី វីវៈ និច ម្ចាស់បទ «សង្សារសុំបែក» ក្រុមរាំដ៏ល្បីម្ចាស់បទ «វ៉ៃមាលុយ» ប្រាសាទ ដាវីន, សុផា លីនដា, ចាន់ គង្គារ, ពីយ៉ា វាកា, ពិធីករ ឈាង ដាវុធ, ពិធីការីនីស្រីស្អាត វីត វីត រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត ដើម្បីអបអរ បើកលក់ថ្ងៃ ១៨ ខែ សីហា ទាន់ក្ដៅៗថ្ងៃដំបូង នៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ ដោយប្រាថ្នាទិញស្មាតហ្វូន ដ៏កាលីបដែលល្បីមានកាមេរ៉ា AI ស្មាតកាមេរ៉ាបួនគ្រាប់ ថតរូបស្អាតគាប់ចិត្តឥតទាស់។

លក្ខខណ្ឌងាយៗមកមុន ទិញមុន បានកាដូច្រើនជាងមុន តែ១ថ្ងៃ និងចំនួនមានកំណត់​ ដើម្បីអបអរកម្មវិធីដាក់សម្ពោធ មានលក់ជាផ្លូវការនៅម៉ូដែលសេរីថ្មី ​Huawei_Nova 3 ​Huawei_Nova_3i នៅថ្ងៃទី១៨ ខែសីហា ខាងមុខនេះនៅផ្សារអ៊ីអនសែនសុខ ជាន់ក្រាមលោកអ្នកដែលមកតម្រង់ជួរទិញមុនគេ នឹងទទួលបាន Coupon ពីក្រុមការងារ Huawei ដើម្បីទទួលបានកាដូបន្ថែម យ៉ាងច្រើនលើសពីការថែមធម្មតា តែមួយថ្ងៃប៉ុណ្ណោះ!!។
១. សម្រាប់អតិថិជនដែលមកតម្រង់ជួរទិញទី ១-២០ អ្នកដំបូង និងទទួលបានការថែមយ៉ាងច្រើន (Huawei Band 0 + Power Bank + Bluetooth Speaker+ Sim Smart) កាដូគិតជាសាច់ប្រាក់ ១៤៩ដុល្លារ។
២. សម្រាប់អតិថិជនដែលមកតម្រង់ជួរទិញទិញទី ២១-៥០ និងទទួលបានការថែមយ៉ាងច្រើន (Power Bank + Bluetooth Speaker+ Sim Smart ) កាដូគិតជាសាច់ប្រាក់ ៦៩ដុល្លារ។
៣. សម្រាប់អតិថិជនដែលមកឈរតម្រង់ជួរទិញទី ៥១-៨០ និងទទួលបានការថែម Bluetooth Speaker+ Sim Smart កាដូគិតជាសាច់ប្រាក់ ៤៩ដុល្លារ។
កម្មវិធីនេះសម្រាប់តែអតិថិជន ដែលមកទទួលយក និង​ទិញផ្ទាល់នៅផ្សារទំនើប Aeon 2 សែនសុខជាន់ក្រោម ថ្ងៃទី ១៨ សីហានេះចាប់ពីម៉ោង ៩៖៣០នាទី។

សូមបញ្ជាក់ថា Huawei nova3 មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M+16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាលបែបស្រទន់ត្រជាក់ភ្នែក។ រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ ទាំងក្រោយនិងមុខ ជួយការថតសែលហ្វី ស្អាតដូចតារានិងលេចធ្លោរ។

​Huawei_Nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M+2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្ត និងលេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធ លេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួល សម្រាប់យុវវ័យ។

​Huawei_nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន ២.៤ និង ១.៨ ហើយមាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខ បានគ្រប់មុំ (3D)។

​Huawei_Nova3 តម្លៃ ៤៦៩ ដុល្លារ និង #Huawei_Nova 3i តម្លៃជាង ៣២៩ ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២សប្ដាហ៍ និង ១៦ សប្ដាហ៍៕