(ភ្នំពេញ)៖ ពិតជាមោទនភាពសម្រាប់សាលារៀនខូលីងវូដភ្នំពេញ (CSPP) ដែលទើបបង្កើតថ្មី ហើយទទួលបានជោគជ័យដ៏ធំធេងដោយសិស្សប្រឡងសញ្ញាបត្រមធ្យមបឋមភូមិ (ថ្នាក់ទី៩) ជាប់ទាំងអស់។

លោក ង៉ែត សេម នាយករងទទួលបន្ទុកកម្មវិធីមធ្យមសិក្សានៅ CSPP បានឲ្យដឹងថា «លទ្ធផលដ៏ត្រចះត្រចង់នេះ ទទួលបានតាមរយៈការផ្តល់នូវការអប់រំ ប្រកបដោយគុណភាពខ្ពស់បំផុត និងឈរលើគោលជំហរវិន័យ និងកម្មវិធីសិក្សាច្បាស់លាស់របស់ CSPP»

សាលារៀន CSPP ជាគ្រឹះស្ថានសិក្សាឯកជន កំពុងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស តាមរយៈការផ្តល់នូវគ្រូបង្រៀនឆ្នើមៗ កម្មវិធីសិក្សាពេញមួយថ្ងៃ មានបន្ថែមភាសាអង់គ្លេស កុំព្យូទ័រ និងកម្មវិធីបន្ថែមជាច្រើនទៀត។

សាលារៀន CSPP មានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំង និងអង់តែនទួលគោក ជាប់អតីតមជ្ឈមណ្ឌលទួលគោក)៕