(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រពេញទំហឹងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជាតិជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៦ ប្រកាសដោយ គ.ជ.ប នៅយប់ថ្ងៃទី១៥ ខែសីហា ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈ ក្នុងរដ្ឋសភា។

សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា ដែលបានបញ្ជូនអ្នកសង្កេតការណ៍ជាង៤ពាន់នាក់ ចូលរួមសង្កេតការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការពិនិត្យជាក់ស្ដែងនៅទូទាំង២៥រាជធានី-ខេត្ត យើងខ្ញុំជាក្រុមអ្នកសង្កេតការណ៍ជាតិ (កែវភ្នែកយុត្តិធម៌) ដែលជានិស្សិតស្ម័គ្រចិត្តមកពីគ្រប់ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការ បោះឆ្នោតលើកនេះ ដែលកាន់តែប្រព្រឹត្តទៅ យ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន និងសូមប្រកាសគាំទ្រកិច្ចដំណើរការ នៃការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប ដែលជាស្ថាប័នឯករាជ្យ ចាប់ពីដំណាក់កាលដំបូង ដល់ការប្រកាសលទ្ធផលផ្លូវការកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨»

ការចេញសេចក្តីថ្លែងការណ៍ចូលរួមអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា​៖