(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា តំណាងកម្មករជាង៥០ម៉ឺននាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រពេញទំហឹងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រកាសដោយគ.ជ.ប នៅយប់ថ្ងៃទី១៥ ខែសីហា ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈ ក្នុងរដ្ឋសភា។

ការចេញសេចក្តីថ្លែងការណ៍ចូលរួមអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា តំណាងកម្មករជាង៥០ម៉ឺននាក់៖