(ព្រៃវែង)៖ ព្រឹត្តិការណ៍ប្រគំតន្រ្ដីទេសចរណ៍ របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» ដែលបានធ្វើឡើងយ៉ាងកក្រើក ក្នុងទឹកដីនៃខេត្តព្រៃវែង មានរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់១១ ខែ សីហា ឆ្នាំ ២០១៨) គឺទទួលបានការគាំទ្រ និងជោគជ័យលើសពីការរំពឹងទុក ដោយមានមហាជនចូលរួមរីករាយទស្សនា យ៉ាងណែនណាន់តាន់តាប់ ស្ទើរមិនគួរឲ្យជឿ ពោលគឺកក្រើកក្រុងព្រៃវែង អ្វីដែលកាន់តែពិសេសគឺកម្មវិធីវស្សានាំសំណាងរបស់ Zorus គឺបានទាមទារការចាប់អារម្មណ៏យ៉ាងខ្លាំងដោយពូកគាត់អាចទទួលផ្ទួនៗ។

ការប្រគំតន្ត្រី របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» បានប្រព្រឹត្តិទៅក្រោមបរិយាកាស សប្បាយរីករាយឥតឧបមា ជាមួយនឹងកំពូលតារាចម្រៀង ដ៏ល្បីជាច្រើនរូប ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានអ្នកចូលរួមទស្សនា នូវទស្សនីយភាពប្លែកចម្លែកអារម្មណ៍ អមដោយក្បាច់រាំ នៃការសម្ដែងដ៏រស់រវើក ជាច្រើនរាប់មិនអស់។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ រាល់ការប្រគំតន្រ្ដី ទេសចរណ៍របស់ «Zorus» នឹងមានការផ្សាយផ្ទាល់លើ Zorus Cambodia Facebook page របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» ផ្ទាល់តែម្ដង។

ភាពជោគជ័យ ស្ទើរមិនគួរឲ្យជឿនេះ ធ្វើអោយតន្រ្តីទេសចរណ៏ Zorus នឹងធ្វើដំណើរបន្តទៀត ជាមួយភាពភ្ញាក់ផ្អើល របស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ដោយពួកគេនឹងបង្កបរិយាកាស សប្បាយរីករាយទ្វេរដង ដល់អ្នកទស្សនា។ ថ្ងៃទី១ កញ្ញា ខាងមុខគឺជាការចាប់ឆ្នោតលើកទី១ របស់កម្មវិធីវស្សានាំសំណាងពី Zorus ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នាថាអ្នកណាខ្លះដែលទទួលបានម៉ូតូ Zomer X និងរង្វាន់ផ្សេងៗជាច្រើនទៀត។