(ក្រចេះ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្រ្ដីធនាគារជាតិ​ចុះពិនិត្យ ប្រតិបត្តិការ ស្ថានភាពឃ្លាំងបេឡា របស់ធនាគារជាតិសាខាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ការចុះត្រួតពិនិត្យនេះធ្វើឡើង ស្របពេលដែលលោកអគ្គទេសាភិបាល ធនាគារជាតិ ពិនិត្យឃើញថា ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ ពិសេសក្នុងខេត្តក្រចេះ មានការកើនឡើង គួរឱ្យកត់សម្គាល់៕