(កំពង់ចាម)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានដឹកនាំមន្រ្ដីធនាគារជាតិ​ចុះពិនិត្យ ប្រតិបត្តិការ ស្ថានភាពឃ្លាំងបេឡា របស់ធនាគារជាតិ សាខាខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

ការចុះត្រួតពិនិត្យនេះធ្វើឡើង ស្របពេលដែលលោកអគ្គទេសាភិបាល ពិនិត្យឃើញថា ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ ពិសេសក្នុងខេត្តកំពង់ចាម មានការកើនឡើង គួរឱ្យកត់សម្គាល់៕