(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (អតីតផ្សារទំនើប សូរិយា) នឹងរៀបចំការអបអរសាទរខួប ១៥ឆ្នាំ នៃការដំណើរការ និងជាផ្សារទំនើបដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ 

អ្វីដែលជាការផ្តល់យ៉ាងពិសេសជូននោះ គឺភោជនីយដ្ឋានល្បីៗស្ទើរតែទាំងអស់ នឹងមានការបញ្ចុះតម្លៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ រួមមាន៖

* Bonchon នឹងផ្តល់ជូនការបញ្ចុះតម្លៃ ១៥%
* KOI នឹងផ្តល់ជូនការបញ្ចុះតម្លៃ ២០% សម្រាប់ការទិញកាតសមាជិក និងទទួលបាន គូប៉ុងចំនួន១កែវ ដោយឥតគិតថ្លៃ
* Pepper Lunch នឹងផ្តល់ជូននៃការទិញ មុខម្ហូបណាមួយ ថែមការ៉េម១កែវ
* The Pizza Company នឹងផ្តល់ជូននៃការទិញភីហ្សា១ ថែម១
* ការ៉េម Swensen’s នឹងផ្តល់ជូននៃការទិញ១ស្កូប ថែម១ស្កូប
* ការ៉េម Dairy Queen នឹងផ្តល់ជូននៃការទិញហតដក១ ថែមនំ១
* Bar B Q Plaza នឹងផ្តល់ជូនប័ណ្ណសាច់ប្រាក់១០ដុល្លារ ចំនួន២០រង្វាន់
* Treasures of Cambodia នឹងផ្តល់ជូនការបញ្ចុះតម្លៃ១៥% រាល់ការទិញផលិតផលខ្មែរ ធ្វើដោយដៃទាំងអស់
* Flavours of Cambodia ឬ អាហារដ្ឋានម្ហូបខ្មែរ ស្ថិតនៅជាន់ទី៤ នឹងផ្តល់ជូន១៥%បន្ថែមទៀត រាល់ពេលប្តូរប័ណ្ណសាច់ប្រាក់

មិនត្រឹមតែប៉ុណ្ណោះ មិត្តយុវវ័យអាចចូលរួមលេងកំសាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពេញមួយថ្ងៃ ជាមួយកម្មវិធីពិសេសដូចជា៖

* ការប្រកួតប្រជែងញុំាភីហ្សា និងហតដក
* ការបង្ហាត់ធ្វើអាយស្គ្រីមខេក
* ការបង្ហាញធ្វើគំនូរពីខ្សាច់
* ការគូររូបពិតរបស់អ្នក
* ការបង្រៀនចាក់អំបោះវត្ថុអនុស្សាវរីយ៍

សូមបញ្ជាក់ថា ការប្រកួតប្រជែងញុំាភីហ្សា នឹងស្វែងរកអ្នកឈ្នះចំនួន៣នាក់ ដោយផ្តល់ជូនប័ណ្ណ សាច់ប្រាក់ម្នាក់ ១០ដុល្លារ និងការប្រកួតប្រជែងញុំាហតដក នឹងស្វែងរកអ្នកឈ្នះចំនួន៣នាក់ ដោយផ្តល់ជូនប័ណ្ណសាច់ប្រាក់ ម្នាក់៥ដុល្លារ។

កុំភ្លេចណា! ណាត់មនុស្សជាទីស្រលាញ់ របស់អ្នកមកផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះទាំងអស់គ្នា។ តោះញុំាឲ្យបែកពោះម្តង! ព័ត៌មានបន្ថែម៖ (៨៥៥) ០៧ ៨៨៨ ០៧៩
គេហទំព័រ: SORYA Center Point៕