(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់ប្រជាពលរដ្ឋកម្ពុជា បានមកដល់ទៀតហើយ គឺព្រឹត្ដិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ដែលរៀបចំដោយ ក្រុមហ៊ុន Realestate.com.kh នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នាសណ្ឋាគារណាហ្គាវើលទី១។

សម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាទាំងពីរលើក នៅក្នុងឆ្នាំ២០១៧ មានគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុននានាជាង១០០ បានចូលរួមដាក់តាំងបង្ហាញ ក្នុងនោះមានអ្នកទស្សនាជាង ១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែងសរុបជាទឹកប្រាក់ខ្ទង់៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន ១៣៣ យូនីតបានលក់ភ្លាមៗ។

ដោយបានក្លាយជាវេទិកាពិព័រណ៍អចលនទ្រព្យជោគជ័យ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ទាក់ទងនឹងទំហំនៃការលក់អចលនទ្រព្យដ៏សម្បើម​ ជាមួយជាមួយការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ភ្នាក់ងារអចលនទ្រព្យ ព្រមទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក Realestate.com.kh នឹងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារណាហ្គាវើលទី១ នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៨។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានគម្រោងអចលនទ្រព្យល្អប្រណិតទាំងខុនដូ និងបុរី ក្រៅពីនេះក៏ក្រុមហ៊ុនភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនពាក់ព័ន្ធ ក្នុងវិស័យអចលនទ្រព្យជាច្រើនទៀតចូលរួមដាក់តាំងបង្ហាញ។

ចំពោះវគ្គសិក្ខាសាលាអប់រំ ស្តីអំពី ទីផ្សារអចលនទ្រព្យកម្ពុជា ទីតាំងវិនិយោគសក្តានុពល ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។

សូមចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់ និងទទួលបានការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៨៕

សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង៖
*ភាសាខ្មែរ និងចិន: [email protected] ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
*អង់គ្លេស: [email protected] ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669