(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,២៨១គ្រឿង រកឃើញល្មើសច្បាប់១៤៦គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៣៣គ្រឿង និងផាកពិន័យ១១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៧០៧គ្រឿង, អប់រំ៤៨គ្រឿង និងផាកពិន័យចំនួន៥៩គ្រឿង។

រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ៩,៦៦១គ្រឿង រកឃើញមធ្យោបាយល្មើស ១,១៤០គ្រឿង អប់រំ៤៨៩គ្រឿង និងពិន័យ៦៥១គ្រឿង៕