(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញចុះចែកអំណោយជាឧបភោគ បរិភោគ និងសម្ភារដែលជាតម្រូវការមិនអាចខ្លះបាន ជូនដល់ប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ដែលរងគ្រោះដោយទឹកជន់លិច ក្នុងភូមិចំនួន០៤ ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ការចុះចែកអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាគ្រឿងឧបភោគ និងសម្ភារនេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចការតែងតាំងចាត់ឱ្យមន្ត្រីរបស់ខ្លួន ចុះជួបសំណេះសំណាលដល់ខ្នងផ្ទះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

ជាក់ស្តែងក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាអ្នកដឹកនាំ បានជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះសម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្ស នៅពេលមានគ្រោះមហន្តរាយទាំងឡាយ ដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕