(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ធ្វើការប្រគល់រង្វាន់លើកទី២ ជូនដល់អតិថិជនក្បឿង ជីប ម៉ុង ដែលមានសំណាងទទួលបានរង្វាន់ម៉ូតូហុងដា២០១៨ និង ខ្សែរករមាស ពីការចាប់រង្វាន់ក្នុងកម្មវិធីប្រដាល់អន្តរជាតិ Wurkz កាលពីថ្ងៃទី ២២ កក្កដា ២០១៨។ អតិថិជនឈ្នះរង្វាន់ម៉ូតូហុងដា២០១៨ថ្មីស្រឡាង មានឈ្មោះ សេង វណ្ណា មកពីខេត្តត្បូងឃ្មុំ និងលោក ហាន់ ចាន់ហេង មកពីខេត្តកំពង់ធំ ឈ្នះរង្វាន់ខ្សែកមាស២ជី ។

លោក វណ្ណា ដែលមានសំណាងបានទទួលរង្វាន់ម៉ូតូ បានឲ្យដឹងថា នេះជាលើកទីមួយហើយក្នុងជីវិត ដែលលោកមានសំណាងទទួលបានរង្វាន់ធំបែបនេះ លោកពិតជារំភើបខ្លាំងសម្រាប់រង្វាន់ពីក្បឿងជីប ម៉ុង ព្រោះនេះគឺរង្វាន់ពិតប្រាកដ មិនក្លែងក្លាយ។ លោកបន្តថា ក្បឿង ជីប ម៉ុង គុណភាពល្អពណ៌ស្រស់ស្អាត ហើយលោកលើកទឹកចិត្តឲ្យប្រជាជនខ្មែរ ជ្រើសរើសយកក្បឿង ជីប ម៉ុងទៅប្រើប្រាស់ឲ្យបានច្រើន ព្រោះក្បឿងជាផលិតខ្មែរដែលមានគុណភាព លើសពីផលិតផលនាំចូលទៀត មិនត្រឹមតែប៉ុណ្ណោះក៏អាចមានសំណាងឈ្នះរង្វាន់ដូចលោកក៏ថាបាន។ ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុងលើកនេះ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះការចាប់រង្វាន់នឹងធ្វើឡើង២ដងបន្តទៀត ហើយការចាប់ឆ្នោតលើកចុងក្រោយនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០១៨។

គួររំលឹកផងដែរថា ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្បឿងជីប ម៉ុង អតិថិជនគ្រាន់តែជាវក្បឿង និងព្រំ ជីបម៉ុង ចំនួន១,០០០សន្លឹក និងទទួលបានគូប៉ុង១សន្លឹង កោសភ្លាម ឈ្នះភ្លាម ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះនិងលេខទូរសព្ទ័អោយបានត្រឹមត្រូវ រួចយកមកដាក់តាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកជាងគេ ដើម្បីធ្វើការចាប់រង្វាន់ជារៀងរាល់ត្រីមាស រង្វាន់មានដូចជា ម៉ូតូម៉ាក Honda Dream 2018 ចំនួន ១ រង្វាន់ និងចិញ្ចៀនមាស ២ ជី ចំនួន ១ រង្វាន់។

ក្បឿង ជីប ម៉ុង ផលិតដោយអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត និងមានការត្រួតពិនិត្យគុណភាពក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ ដែលធ្វើឲ្យក្បឿងមានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាត ៕