(ភ្នំពេញ)៖ កម្មវិធី​ «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX រង្វាន់ Samsung Galaxy S9+ 64GB និងរង្វាន់ជាច្រើនសរុប១២រង្វាន់។

សូមចូលរួមអរអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប ៧២នាក់ ក្នុងរយៈពេល៦សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជនសាមសុងទាំងអស់ ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។

កម្មវិធីនេះ ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy S9|S9+ ហក់ឡើងខ្ពស់ ធ្វើឲ្យកក្រើកក្នុងពិភពស្មាតហ្វូននៅកម្ពុជា។

លោក សុខ រតនា មកពីក្រុង ភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ បានថ្លែងទាំងរំភើបថា «ដំបូងចង់ស្ទាក់ស្ទើរ ព្រោះជាសប្តាហ៏ចុងក្រោយ ប៊ិះអត់ដាក់…តែគិតឡើងវិញ ក៏សាកដាក់ចូលរួម…ក៏បានឈ្នះតែម្ដង…សប្បាយមែនទែន ព្រោះបានរង្វាន់ធំ ហើយពីមុនមកមិនដែលបានឈ្នះចឹងទេ…វាជារង្វាន់ពិតៗមែន ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន១២នាក់ចុងក្រោយ»

លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុង បានមានប្រសាសន៏ថា «កម្មវិធីរបស់យើង ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។ តាមនាមឲ្យសាមសុង ខ្ញុំសូមអបអសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតិថិជននិងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផលសាមសុងតាំងពីដើមរហូតមក»។

លោកក៏បានបន្តទៀតថា «កម្មវិធី ព្យុះលាភ ព្យុះសំណាងនេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ក៏ដូចជាអាជីវករផងដែរហើយ ដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង»

សូមរំលឹកផងដែរថា កម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ជាកម្មវិធីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រ Samsung Galaxy S9|S9+ ដែលមានការចាប់ឆ្នោតផ្សងសំណាងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៍ MYTV ក្នុងរយៈពេល 6សប្ដាហ៍។ បន្ថែមលើនេះទៀត អតិថិជនអាចទទួលបានកាដូភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL, ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត៕

ខាងក្រោមជាឈ្មោះម្ចាស់សំណាងក្នុងសប្តាហ៍ចុងក្រោយពីកម្មវិធី ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់»របស់ Samsung Galaxy S9|S9+ ៖

១/ រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ សុខ រតនា
២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ 1គ្រឿង បានទៅលើឈ្មោះ ពៅ ចាន់ដានុត
៣/ រង្វាន់ Samsung Galaxy J6 2គ្រឿងបានទៅលើឈ្មោះ ពៅ វាសនា និងឈ្មោះ ឆាន សុផា
៤/ រង្វាន់ទូរទស្សន៍ Samsung TV 32” 3គ្រឿងបានទៅលើឈ្មោះ SOK SRENG ឈ្មោះ ជុំ ប៉ូអេន និងឈ្មោះ YANG HAO
៥/ រង្វាន់ធុងបាស Harman Speaker 5គ្រឿងបានទៅលើឈ្មោះ ឈុន អេវ៉ា ឈ្មោះ សាយ គួង ឈ្មោះ ប៉ែន សារឿត ឈ្មោះ ជា ដូរ៉ា និង ឈ្មោះ ចាន់ សុខាដាវីន