(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៨៨៨ គ្រឿង រកឃើញល្មើសច្បាប់១០៥គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៦០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៥៧៥គ្រឿង, អប់រំ៣៦គ្រឿង និងផាកពិន័យចំនួន៤៦គ្រឿង។

រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែសីហានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ៥,២២៩គ្រឿង រកឃើញមធ្យោបាយល្មើស ៦៥៨ គ្រឿង អប់រំ៣១៥គ្រឿង និងពិន័យ៣៤៣គ្រឿង៕