(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិលំដាប់ទី១ នៅកម្ពុជា ចាប់ផ្តើមទទួលនិស្សិតឱ្យចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីអ្នកនាំពាក្យរបស់សាកលវិទ្យាល័យ AUPP បានឱ្យដឹងថា គណៈកម្មាធិការជ្រើសរើសនិស្សិតឱ្យចូលរៀនបានចាប់ផ្តើម ទទួលពាក្យនិស្សិតឱ្យចូលរៀនសម្រាប់ឆ្នាំ សិក្សាថ្មីនេះ ដើម្បីអនុញ្ញាត្តឱ្យសិស្សជាប់បាក់ឌុបទទួលបាន នូវការអប់រំបែបអាមេរិក ប្រកបដោយគុណភាពខ្ពស់ ជាពិសេសសញ្ញាបត្រពីសាកលវិទ្យាល័យអាមេរិក បន្ថែមពីលើសញ្ញាបត្រដែល ចេញដោយសាកលវិទ្យាល័យ AUPP។

លោកស្រីសាស្រ្តាចារ្យបណ្ឌិត Josephine Ferrell ប្រធានគណៈកម្មាធិការជ្រើសរើសនិស្សិត ឱ្យចូលរៀនបានមានប្រសាសថា «AUPP បានអនុញ្ញាត្តឱ្យនិស្សិតខ្មែរ និងនិស្សិតក្នុងតំបន់ទទួលបានការអប់រំ បែបអាមេរិក និងសញ្ញាបត្រដែលមានការទទួលស្គាល់ជាសាកល។ នេះជាការផ្តល់ជូនលើកដំបូង នៅកម្ពុជា»។

AUPP ជាសាកលវិទ្យាល័យលំដាប់កំពូលមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាត្តឱ្យនិស្សិត ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញ AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិកនិងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

ដូច្នេះ សម្រាប់សិស្សានុសិស្សដែលប្រឡងបាក់ឌុប ហើយមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ដែលខ្លួនចង់សិក្សា អាចមកទំនាក់ទំនងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែកញ្ញា ឆ្នាំ២០១៨។ វគ្គសិក្សាថ្មីនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕