(ភ្នំពេញ)​៖ កេរ្តិ៍ឈ្មោះ បុរី ប៉េង ហួត ត្រូវបានទទួលស្គាល់ពីអតិថិជនថា ជាក្រុមហ៊ុនឈានមុខគេ ដែលមានបទពិសោធន៍យូរឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ប្រកបដោយគុណភាព សោភណ្ឌភាពផ្តោតសំខាន់ លើភាពងាយស្រួលក្នុងការរស់នៅ។ រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងចំនួន២២គម្រោង ក្នុងតំបន់អភិវឌ្ឍជាច្រើនដែលមានសក្តានុពលខ្លាំង ក្នុងរាជធានីភ្នំពេញ។

ថ្ងៃនេះ សូមលើកយកគម្រោង៣ ក្នុងចំណោម គម្រោងទាំង២២ ដែលសុទ្ធសឹងតែជាគម្រោងអភិវឌ្ឍដែលស្ថិត ក្នុងតំបន់ ដែលមានសក្តានុពលដោយឡែកពីគ្នា មកជូនលោកអ្នក។ ដំបូងនេះ គឺជាគម្រោង ដឹស្តាព្រីមៀរ៍ ស្ថិតនៅតាមបណ្តោផ្លូវ ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភាគពាយព្យ នៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ។

គម្រោងនេះ មានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញ និងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម។ តំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណប ក្នុងពេលឆាប់ៗនេះ។

ងាកមកគម្រោងដឹស្តាអិតធឺណលវិញ ជាគម្រោងស្ថិតក្នុងតំបន់ស្ទឹងមានជ័យ ដែលមានចំងាយ២គីឡូម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ ក៏ជាតំបន់មួយ ដែលមានការអភិវឌ្ឍលំនៅដ្ឋានក្លាយជាតំបន់អ៊ូអរ និងមាន វិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់។ មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។

តំបន់នេះ ក៏ជាច្រកពាណិជ្ជកម្ម កណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗ ដែលមាន ដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗ ថែមទៀតផង។ ចុងក្រោយ គឺគម្រោងដឹស្តាជូមីរ៉ាហ៍ ក៏មិនចាញ់គម្រោងទាំងពីរខាងលើប៉ុន្មានដែរ គម្រោងនេះស្ថិតក្នុងតំបន់អភិវឌ្ឍជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗ ធ្វើការវិនិយោគ ក្នុងតំបន់នេះផ្ទាល់ផងដែរ។

គម្រោងនេះ ស្ថិតនៅទីតាំងល្អ ភូមិសាស្ត្រ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាស បរិសុទ្ធបែបធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានរចនាបថស្ថាបត្យកម្ម លេចធ្លោរជាងគេក្នុងតំបន់ គួរឲ្យស្ញើចសសើរទៀតផង។ ចំណែកឯគេហដ្ឋាន ក្នុងគម្រោងទាំងបី ជាគេហដ្ឋានប្រណីត និង រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលនាំមកនូវភាពទំនើប និងទាន់សម័យ សម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។

កាន់តែពិសេស សម្រាប់លោកអ្នកដែលចង់បាន គេហដ្ឋានក្នុងគម្រោងដឹស្តាព្រីមៀរ៍ ដឹស្តាអិតធឺណល និងដឹស្តាជូមីរ៉ាហ៍ ទាំង៣នេះ នឹងទទួលបានការរំលស់ ១០០% បង់ភ្លាម! នៅភ្លាម! ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហា នេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០១៥ ៩០ ៦៧​ ៨៩ Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup