(សៀមរាប)៖ ម៉េម៉ូរៀស្ប៉ា (Memoria Spa) គឺជាទិសដៅស្ប៉ា ដែលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រាថ្នាចង់មក ដើម្បីស្តារឡើងវិញ នូវកាយសម្បទា តាមរយៈជំនាញព្យាបាលគាស់ឈ្លីសរសៃ និងបង្កើនថាមពលផ្លូវចិត្ត និងធ្វើឲ្យរាងកាយកាន់តែរឹងប៉ឹង។

លោក សុធាវុទ្ធ ម៉ី Sotheavuth Mey មានបទពិសោធន៍ជិត៣០ឆ្នាំ ក្នុងវិស័យស្ប៉ា និងចាប់សរសៃ។ គាត់ត្រូវបានទទួលស្គាល់ ដោយភ្ញៀវជាតិ និងអន្តរជាតិថា ជាអ្នកជំនាញផ្នែករោគសរសៃ និងទីប្រឹក្សាផ្នែកស្ប៉ា (Clinical Therapeutic Specialist & Spa Consultant) ដ៏ជំនាញ។

ស្នាដៃរបស់គាត់ បាននឹងកំពុងធ្វើឲ្យម៉េម៉ូរៀស្ប៉ា មានលក្ខណៈពិសេសជាងស្ប៉ាដទៃ តាមរយៈជំនាញគាស់ឈ្លីសរសៃរបស់គាត់ ធ្វើឲ្យបាត់នូវភាពតានតឹង ផ្នែកសុខភាពរាងកាយ ភាពចុករោយ ឈឺស្ពឹក ស្រពន់សាច់ដុំ ជួយពង្រឹងកាយសម្បទា និងបង្កើនប្រព័ន្ធភាពស៊ាំ របស់មនុស្សឲ្យកាន់តែប្រសើរឡើង។

លក្ខណៈកាន់តែពិសេសមួយទៀតនោះ គឺម៉េម៉ូរៀស្ប៉ា មានជំនាញក្នុងការផ្សំវត្ថុធាតុដើម ពីធម្មជាតិមានដូចជា៖ ក្រសាំង រមៀត ក្រូចឆ្មារ ខ្ញី ប្រេងដូង ទឹកឃ្មុំ ទឹកផ្លែឈើធម្មជាតិ កិនច្របាច់បញ្ចូលគ្នា ដើម្បីឲ្យក្លាយ ជាឱសថបុរាណ ព្យាបាលទៅលើសាច់ដុំ និងប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដោយស្តារឡើងវិញនូវកាយសម្បទារឲ្យប្រសើរឡើង។

ដើម្បីទទួលបានការព្យាបាល តាមការគាស់ឈ្លីសរសៃពីអ្នកជំនាញរបស់យើង សូមធ្វើការទំនាក់ទំនងមកកាន់៖
Phone: (855) 69 249 777 / 69 411 777
E-mail: [email protected]
Learn more: www.memoriaspa.com