(ភ្នំពេញ)៖ សម្តេចក្រឡាហោម​ ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្ស ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះសមាជិកគណបក្ស ខេត្តបាត់ដំបង និងខេត្តព្រៃវែង គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានប្រឹងប្រែងយ៉ាងខ្លាំង ដោយនាំមកជ័យជម្នះជូនបក្សយ៉ាងត្រចេះត្រចង់។

យោងតាមលិខិតចំនួន២របស់ សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា «តាងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង/ខេត្តព្រៃវែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ជាពិសេសនៅក្នុងដំណាក់កាលនៃការបោះឆ្នោត ដោយបាននាំមកនូវជោគជ័យយ៉ាងត្រចេះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា»

ក្នុងលិខិតដដែល សម្តេចបានបន្តថា «ខ្ញុំសូមចូលរួមអបអរសាទេយ៉ាងស្មោះស្ម័គ្រចំពោះជ័យជម្នះ ដែលជាសម្ធិផលកើតចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការប្តេជ្ញាដ៏មោះមុតរបស់ ឯឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក និងសមាជិកាក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ រហូតសម្រេចបានលទ្ធផល គួរជាទីពេញចិត្តនេះ»

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖