(សៀមរាប)៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលរៀបចំនៅលើទឹកដី អង្គរ ខេត្តសៀប នាព្រឹកថ្ងៃ ទី៥ ខែ សីហា ឆ្នាំ២០១៨នេះ ទាក់ទាញបានអត្តពលិកជាតិ និងអន្តរជាតិចំនួន ៣,០៥៥នាក់ មកពី ៥០ប្រទេស ដែលចំនួននេះមានអាត្រាកំណើនកើនឡើង១៥% បៀបធៀប និងឆ្នាំ២០១៧ ហើយអ្វីដែលពិសេស កីឡាករកម្ពុជា ម៉ា វីរ៉ូ បានបំបែកកំណត់ត្រាកីឡាករបរទេសដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើកដំបូងក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា អត្តពលិកទាំង ៣,០៥៥នាក់ ដែលមកចូលរួមនេះ មានអត្តពលិកដែលជាភ្ញៀវក្នុងស្រុក ១,៤០០នាក់ និងអត្តពលិកដែលជាភ្ញៀវអន្តរជាតិចំនួន ១,៦៥៥នាក់ ក្នុងនោះចំនួនភ្ញៀវមកពីប្រទេសចិនឈរនៅលំដាប់លេខ១ ជប៉ុនឈរនៅលំដាប់លេខ២ និងភ្ញៀវម៉ាឡេស៊ីឈរនៅលលំដាប់លេខ៣ ។

លោក អះអាងថា អាត្រាកំណើរនៃចំនួនអត្តពលិកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិក្នុងព្រឹត្តិការខាងលើពីមួយឆ្នាំទៅមួយឆ្នាំ ដោយសាតែប្រទេសកម្ពុជាមានសុន្តិភាព សេ្ថរភាពនយោបាយ និងសន្តិសុខល្អ មិនបង្កក្តីបារម្ភដល់ភ្ញៀវអន្តរជាតិពិសេសអត្តពលិករត់ប្រណាំងអន្តរជាតិ បានចុះឈ្មោះរាប់ខែតាំងពីមុនពេលបោះឆ្នោតសកលម្ល៉េះ។ហើយអ្នករត់ប្រណាំង៤២គីឡូម៉ែត្រនេះភាគច្រើនជាជនបរទេស មកពី ៥០ប្រទេស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ ដែលធ្វើនៅទឹកដី ខេត្តសៀមរាប មាន៤វិញ្ញាសា ដូចជា វិញ្ញាសារត់៤២គីឡូម៉ែត ២១គីឡូម៉ែត ១០គីឡាម៉ែត និង ៣គីឡូម៉ែតរត់លក្ខណៈកំម្សាន្តក្នុងគ្រួសារ ។ ជាលទ្ធផលវិញ្ញាសាម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រលេខ១ ផ្នែកបុរសបានទៅកីឡាករកម្ពុជា ម៉ា វីរ៉ូ, លេខ២ កីឡាករជប៉ុន Kawamoto Koji និងលេខ៣ កីឡាករជប៉ុន Ota Yugo ខណៈផ្នែកនារី ជ័យលាភីសុទ្ធតែដណ្ដើមបានដោយកីឡាការិនីជប៉ុន ក្នុងនោះកីឡាការិនី Hamill Jill, លេខ២ កីឡាការិនី Mumford Amy និងលេខ៣ កីឡាការិនី Easton Sarah ។

ដោយឡែកវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ខណៈលេខ២ និងលេខ៣ បានទៅកីឡាករចិន ស្របពេលផ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Sasaki Natsuko, លេខ២ កីឡាការិនីចិន Gao Rui និងលេខ៣ កីឡាការិនីជប៉ុន Gawasawa Ayumi ។ រីឯវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរសលេខ១ កីឡាករ Tamiru Andarge Ayal មកពីប្រទេស Ethiopian ខណៈលេខ២ និងលេខ៣ កីឡាករមកពីប្រទេសចិន គ្រាដែលផ្នែកនារី លេខ១ កីឡាការិនីចិន Heng Meyjou, លេខ២ កីឡាការិនីជប៉ុន Mafsugi Mina និងលេខ៣ កីឡាការិនីចិន Sum Hau Wun៕