(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,០១៤គ្រឿង រកឃើញល្មើសច្បាប់១៥៣គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ៧១គ្រឿង និងផាកពិន័យ៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៤២គ្រឿង, អប់រំ៤២គ្រឿង និងផាកពិន័យចំនួន៥៧គ្រឿង។

សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៣,១៣៨គ្រឿង រកឃើញមធ្យោបាយល្មើស ៤៣៨គ្រឿង អប់រំ២២១គ្រឿង និងពិន័យ២១៧គ្រឿង៕