(ភ្នំពេញ)៖ សម្តេចក្រឡាហោម​ ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរព្រះគុណ ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឬទ័យ ចាត់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ គឺសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជសារ និងកូរ៉ោនផ្កា ចូលរួមរំលែកទុក្ខ ចំពោះមរណភាព លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្អូនប្រុសរបស់សម្តេច។

ក្រៅពីអរព្រះគុណដល់ព្រះមហាក្សត្រ​ និងសម្តេចម៉ែ សម្តេច ស ខេង ក៏បានអរគុណដល់សម្តេចភក្តីសេនាភក្តី សាយ​​ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ត្រីរាជការស៉ីវិល នគរបាលជាតិគ្រប់លំដាប់ថ្នាក់ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងសាធារណជនទាំងអស់ ដែលបានចូលរួមរំលែកទុក្ខនេះផងដែរ៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរព្រះគុណ និងអរគុណរបស់សម្តេចក្រឡាហោម ស ខេង៖