(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីការកំណត់តម្លៃសាំងដែលត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយសាំងធម្មតា ត្រូវលក់ក្នុងតម្លៃមិនលើសពី៣៩៥០រៀល និងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៣៧៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះ នៅរក្សាដដែល បើធៀបនឹងខែមុន៕