(កំពង់ស្ពឺ)៖ ក្រុមប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញទៅសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ និងបាននាំថវិការរបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន៣,៣៧៩,០០០រៀល ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ទឹកប្រាក់ជិត៤លានរៀលនេះ បានមកពីកម្លាំងមនុស្សធម៌ នៃមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់គ្នា ហើយជានិច្ចជាកាល បើមានអាវុធហត្ថយើងជួបការលំបាក ឬមានជម្ងឺត្រូវព្យាបាល និងសង្គ្រោះបន្ទាន់ កម្លាំងអាវុធហត្ថបានសហការគ្នា ដោយទឹកចិត្តជ្រះថ្លា បរិច្ចាគថវិកាម្នាក់បន្តិចរួមគ្នាឧបត្ថម្ភដោយគ្រួសារ ដើម្បីដោះស្រាយបន្ទាន់ចំពោះអ្នកជម្ងឺ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្តថា ជាក់ស្តែងថ្ងៃនេះ ក៏ដូចជាកន្លងមក ដោយទទួលបានលោកវរសេនីយ៍ត្រី ព្រឿង វ៉ៃ មានជម្ងឺប្រចាំកាយទើបលោកបានដោះស្រាយបន្ទាន់ដល់ក្រុមគ្រួសារ ហើយនិងបន្តដោះស្រាយជូន ក្នុងករណីដែលមិនទាន់បានជាសះស្បើយ។

លោកមេបញ្ជាការ បានផ្តាំផ្ញើឲ្យប្រឹងប្រែងព្យាបាលជម្ងឺ និងជូនពរឲ្យឆាប់ជាសះស្បើយពីជម្ងឺដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ។

លោកមេញ្ជាការ បានសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថទាំង និងត្រូវបានយកចិត្តទុកដាក់ដូចៗគ្នា ហើយតាមមន្ទីរ ការិយាល័យមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការ ត្រូវមើលថែមន្ត្រីក្រោមឱវាទជាប្រចាំ (ដោយមិនត្រូវពេលពួកគាត់ធ្វើកើតយើងប្រើគាត់ តែដល់ពេលគាត់ឈឺបែជាយើងព្យាបាលគាត់ មិនមើលថែគាត់ទៅវិញ)៕