(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលតែងតែបង្ហាញភាពសិចស៊ីដល់មហាជន មើលមិនដាក់ភ្នែក គឺកញ្ញា ទីពី មួយរយៈចុងក្រោយមកនេះ នាងហាក់មានភាពលេចធ្លោរគួរឲ្យគត់សម្គាល់ ខាងបញ្ចេញភាពសិចស៊ី រហូតមានទស្សនិកជនជាច្រើន ចេញមុខរិះគន់។ យ៉ាងណាមិញ រាល់ទង្វើររបស់នាងធ្វើដូចជាការសិចស៊ីទាំងនោះ ត្រូវបានប្រភពប្រាប់ថា នាងទាយយកប្រយោជន៍មិនតិចទេ ពីការបង្ហាញភាពសិចស៊ីស្ទើរតែអាក្រាតកាយទាំងនេះ។ ដូច្នេះ ដើម្បីឲ្យមហាជនជ្រាប់កាន់តែច្បាស់ កញ្ញា ទីពី នឹងចូលរួមផ្តល់បទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅចុងសប្តាហ៍នេះ។

ជាការពិត កញ្ញា ទីពី គឺជាតារាសម្តែងស្រីមួយដួង បានចូលប្រឡូកក្នុងវិស័យសិល្បៈ ជាយូរមកហើយ ប៉ុន្តែតារាស្រីរូបនេះ ត្រូវបានគេដឹងថា មិនសូវលេចវត្តមានច្រើន ក្នុងវិស័យភាពយន្តនោះទេ ពោលគឺហាក់ស្ងប់ស្ងាត់ខុសពីតារាឯទៀត។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ គឺមួយរយៈចុងក្រោយមកនេះ ស្រីស្រស់សម្រស់ឆើតឆាយ រាងកាយទាក់ទាញ កញ្ញា ទីពី បានបង្ហាញកាយវិកា ក្តៅសាច់មួយចំនួន តាមរយៈវិដេអូចម្រៀងមួយបទ ខណៈសកម្មភាពទាំងនោះ បានធ្វើឲ្យទស្សនិករិះគន់យ៉ាងខ្លាំង រហូតដល់ថ្នាក់ក្រសួងវប្បធម៌ ក្តៅស្លឹកត្រចៀកទៀតផង។

យ៉ាងណាមិញ ជាមួយនឹងការតាំងចិត្តបង្ហាញ ភាពសិចស៊ីរបស់ខ្លួន កញ្ញា ទីពី ក៏ត្រូវបានគេដឹងដែរថា នាងមានផលប្រយោជន៍ជាច្រើន បានមកវិញ ពោលគឺមិនចេញតែបង្ហាញសាច់រូបរាងកាយ ចោលនោះទេ។

ទន្ទឹមគ្នានេះ គេសង្កេតឃើញថា ការងារសិល្បៈមិនសូវមមាញឹកទេ ប៉ុន្តែមានលិទ្ធភាពចំណាយលុយក្នុងមួយខែ១ពាន់ដុល្លារ ក្នុងការរស់នៅប្រចាំថ្ងៃរបស់នាង ថាតើលុយទាំងនេះនាងបានមកពីណា? ចម្ងល់ទាំងនេះ នាងនឹងចូលរួមបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចទី ០៤ ខែសីហា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕