(ភ្នំពេញ)៖ ដើម្បីទទួលបាននូវការបញ្ចុះតម្លៃពិសេសពីភេសជ្ជៈ Chatime Milktea រហូតដល់ ១០០% បានមកដល់ហើយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលបានបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

កម្មវិធីពិសេសពី Chatime នេះ ផ្តល់ជូនចាប់ពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៨។ តោះសូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ ៥ឆ្នាំ មានតែម្តងតែប៉ុណ្ណោះ !

បញ្ជាក់៖ មួយនាក់ បានតែ១កែវតែប៉ុណ្ណោះ សម្រាប់តែភេសជ្ជៈ Chatime Milktea មួយគត់ ហើយ Topping មិនរាប់បញ្ចូលនោះឡើយ នេះបើតាមការបញ្ជាក់របស់ Chatime Cambodia ។ សាខា Chatime Cambodia នឹងបើកដំណើរការពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៩យប់ តែ៤សាខាតែប៉ុណ្ណោះគឺ CityMall, TK Avenue, Aeon 1 ហើយនិង Aeon 2 ៕